Sunday, January 17, 2016
ស្ត្រីគ្រគាកធំ ល្អចំពោះសុខភាព
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ អក់ស៍ហ្វដ (Oxford University) បានពោលថា ខ្លាញ់បរិវេណភ្លៅ និងត្រគាក របស់មនុស្សយើងខុសប្លែកគ្នាពីខ្លាញ់បរិវេណក្បាលពោះដោយខ្លាញ់នេះ មានទាំងប្រភេទល្អ និងប្រភេទអាក្រក់ដូចគ្នានឹងកូលេស្តេរ៉ូលដែរ ហើយទៅថ្ងៃអនាគត ថ្នាំដែលប្រើប្រឆាំង នឹងខ្លាញ់បរិវេណកណ្តាលដងខ្លួនអាចនឹងត្រូវនាំយកទៅប្រើ ដើម្បីព្យាបាលជំងឺបេះដូង និងជំងឺផ្សេងៗទៀតបាន។
ដូច្នេះប្រសិនបើអ្នកងាកមើលទៅកញ្ចក់ឆ្លុះ ឃើញរូបរាងខ្លួនឯងជាស្រីត្រគាកធំ (រូបរាងដូចផ្លែសារី) នោះបញ្ជាក់ថា ត្រគាក និងភ្លៅ ដែលធំទ្រលុកទ្រលន់នេះល្អចំពោះ សុខភាព ឬយ៉ាងហោចណាស់ ក៏សប្បាយចិត្តដែលបានកើតមកជាស្រីភ្លៅធំ ត្រគាកធំ មិនមែនដុះក្បាលពោះធំ ព្រោះតាមរយៈការសិក្សា។
កាលពីពេលថ្មីៗនេះបង្ហាញថា ការមានត្រគាកធំ និងភ្លៅធំនឹងជួយកាត់បន្ថយកូលេស្តេរ៉ូលប្រភេទអាក្រក់ (LDL) តែនឹងបង្កើនកូលេស្តេរ៉ូលប្រភេទល្អ (HDL) ជួយការពារមិនឲ្យសរសៃឈាមរឹងខ្លួន៕
0 comments:
Post a Comment