Sunday, January 17, 2016
សុដន់របស់ខ្ញុំតូចតើខ្ញុំអាចធ្វើឲ្យវាធំបានទេ?
ដូចគ្នាទៅនឹងពណ៌ភ្នែក ពណ៌សក់ ឬកម្ពស់របស់អ្នកដែរហ្ស៊ែន គឺជាអ្នកកំណត់អំពីទំហំសុដន់របស់មនុស្សស្រី។ ប្រសិនបើអ្នកស្ថិតក្នុងវ័យជំទង់ សុដន់របស់អ្នកអាចនៅលូតលាស់បន្តទៀត ប៉ុន្តែវាក៏អាចធំអស់ហើយផងដែរ។ អ្នកមិនអាចដឹងបានទេរហូតអ្នកដល់ អាយុលែងលូតលាស់។ មនុស្សស្រីភាគច្រើនលែងលូតលាស់នៅពេលមានអាយុជិតម្ភៃឆ្នាំម្ភៃឆ្នាំស្ដើង។
ផលិតផលជាច្រើនសន្យាថានឹងធ្វើឲ្យសុដន់របស់អ្នករីកធំជាងមុន ប៉ុន្តែសូមរក្សាទុកលុយរបស់អ្នកវិញប្រសើរជាង ពីព្រោះផលិតផលទាំងនេះគ្មានប្រសិទ្ធភាពទេ។ មនុស្សស្រីមួយចំនួនមានអារម្មណ៍ សប្បាយចិត្តនៅពេលពួកនាងពាក់អាវទ្រនាប់មានប៉ុងបន្ថែម។ មនុស្សស្រីខ្លះទៀតយល់ថាម៉ូតសម្លៀកបំពាក់មួយចំនួនធ្វើឲ្យរាងកាយរបស់ពួកគេមើលទៅកាន់តែទាក់ទាញ។
ប្រសិនបើអ្នកបារម្ភអំពីទំហំ ឬការលូតលាស់នៃសុដន់របស់អ្នកនោះសូមទៅជួបវេជ្ជបណ្ឌិតរបស់អ្នកនាងនៅទីនោះ ដើម្បីស្ដាប់បញ្ហារបស់អ្នក។ គ្រប់គ្នាមិនថាមនុស្សប្រុស ឬមនុស្សស្រីទេ តែងឆ្លងកាត់ពេលវេលាមួយដែលពួកគេមិនពេញចិត្តនឹងផ្នែកមួយចំនួននៃរាងកាយរបស់ពួកគេ។ វាគឺជារឿងប្រក្រតីទេហើយវាគឺជាផ្នែកមួយនៃការប្រែប្រួលរាងកាយ។ មនុស្សស្រីដែលមានសុដន់ធំ ក៏អាចមិនសប្បាយចិត្ត និងមានបំណងចង់ឲ្យសុដន់របស់ពួកគេតូចជាងនេះផងដែរ ។ពួកគេអាចជួបបញ្ហាឈឺខ្នង ឬឈឺស្មា ហើយសុដន់ដែលធំនោះ អាចធ្វើឲ្យមនុស្សប្រុសសំឡឺងមើល ខ្លាំងពេក។ វិធីតែមួយគត់ក្នុងការកែប្រែទំហំសុដន់គឺតាមរយៈការវះកាត់កែ សម្ភស្ស ដែលអាចទីមួយមានតម្លៃថ្លៃ និងថែមទាំងអាចមានគ្រោះថ្នាក់ចំពោះសុខភាពផងដែរ៕
0 comments:
Post a Comment