Tuesday, January 19, 2016
ឥណ្ឌូណេស៊ី រងការគំរាមកំហែងភេរវកម្មកាន់តែធំក្រោយក្រុមសកម្មប្រយុទ្ធ វិលត្រលប់ចូលស្រុកវិញ
ប្រទេស ឥណ្ឌូណេស៊ី កំពុងត្រៀមរៀបចំខ្លួនសាជាថ្មីដើម្បីទប់ទល់នឹងការវាយប្រហារអត្តឃាតណាមួយពីសំណាក់ក្រុមរដ្ឋឥស្លាម ISIS ចេញមកពីតំបន់មជ្ឈិមបូព៌ា ដែលមានសមត្ថភាព ធ្វើការវាយប្រហារទ្រង់ទ្រាយធំជាងការវាយប្រហារនៅកណ្ដាលក្រុង ហ្សាកាតា កាលពីសប្ដាហ៍មុន នេះបើតាមការថ្លែងរបស់មន្ត្រីប៉ូលិស កាលពីថ្ងៃច័ន្ទម្សិលមិញ។
ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅហ្សាកាតា គឺជាប្រតិបត្តិការរហ័សមួយមានឈ្មោះថា Plan B ដែលរៀបចំដោយក្រុមឧទ្ទាមឥស្លាម បន្ទាប់ពីប៉ូលិស ឥណ្ឌូណេស៊ី បានវាយឆ្មក់និងបង្ក្រាបបានមុនសម្រាប់គម្រោងវាយប្រហារ នៅថ្ងៃបុណ្យ Christmas និង ថ្ងៃបុណ្យឆ្លងឆ្នាំកន្លងទៅ។ បើតាមលោកឧត្ដមសេនីយ៍ Badrodin Haiti ប្រាប់ទៅកាន់សារព័ត៌មាន Reuters ថា ឥណ្ឌូណេស៊ី មានភាពភ័យខ្លាច ថានឹងអាចមានការវាយប្រហារ ដ៏គ្រោះថ្នាក់អាចកើតឡើងបន្តទៀតសម្រាប់ឥណ្ឌូណេស៊ី បន្ទាប់ពីមានការវិលត្រលប់មកវិញនូវពលរដ្ឋឥស្លាមឥណ្ឌូណេស៊ី ដែលបានទៅចូលរួមប្រយុទ្ធនៅស៊ីរីនិងអ៊ីរ៉ាក់នោះ ដែលម្នាក់សុទ្ធតែមានបទពិសោធន៍នៃការវាយប្រហារដែលរៀនពីពួក ISIS។
បើតាមអាជ្ញាធរ ឥណ្ឌូណេស៊ី ថ្លែងថាមានពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ៥០០ នាក់បានធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយក្រុមរដ្ឋឥស្លាម ហើយមនុស្ស ១០០ នាក់ត្រូវគេជឿថាបានត្រលប់មកកាន់ឥណ្ឌូណេស៊ីវិញហើយ ដែលក្នុងនោះមាន ១៥ នាក់មានបទពិសោធន៍ប្រយុទ្ធ និង ចេះរៀបចំផែនការវាយប្រហារ នេះបើយោងតាមអ្នកជំនាញ។
0 comments:
Post a Comment