Monday, January 18, 2016

ព្រេង​និទានសម័យទំនើប៖ ទន្សាយ​ និងអណ្តើក

កាល​ពីយូរលង់​ណាស់មក​ហើយ ទន្សាយ និងអណ្តើក​បានធ្វើការ​ប្រកែកគ្នា ​ថាតើនរណា​មាន​ល្បឿន​លឿន​ជាង​នរណា។ ដោយសារតែការប្រកែកគ្នា​មិនមាន​លទ្ធផលអ្វី ពួកគេ​ទាំងពីរ​ក៏បាន​សម្រេ​ច​ចិត្ត​ធ្វើ​ការ​ប្រណាំង​រកអ្នកឈ្នះចាញ់។ អណ្តើក​ និង​ទន្សាយ​បានជ្រើស​រើស និង​ព្រមព្រៀងគ្នា​ទៅប្រណាំង​នៅ​កន្លែង​មួយ។ នៅពេលចាប់​ផ្តើម​ការ​ប្រណាំងភ្លាម ទន្សាយ​បាន​ប្រើប្រាស់​ល្បឿនយ៉ាងលឿន ដោយ​រត់​មិន​សំចៃ​ល្បឿន។ ក្រោយ​ពីបាន​រត់មួយសន្ទុះ​ក្រោយមក ទន្សាយ​បានគិត​ថាវា​បាន​រត់​ដាច់​យ៉ាង​ឆ្ងាយ​ពីអណ្តើក ដូច្នេះហើយ វា​ក៏សម្រេច​ចិត្ត​សម្រាក​សិន​នៅក្រោម​ដើមឈើមួយ។ នៅពេលដែល​សម្រាក​បានមួយ​ភ្លេតក្រោយមក វា​ក៏បានលង់លក់​ដោយ​មិនដឹងខ្លួន។ ដោយសារតែទន្សាយ​ដេកលក់ ដោយ​មិនខ្វល់​ពីការ​រត់​ប្រណាំង ធ្វើ​ឲ្យ​អណ្តើក​ដែលខំវារយឺតៗតែមិន​ហ៊ាន​សម្រាកអាច​ដណ្តើម​យកឈ្នះ​ទន្សាយ​បានដោយ​មិន​អាច​ប្រកែកបាន។​ នៅពេលដែលទន្សាយ​ភ្ញាក់ឡើងគឺវា​ហួស​ពេល​ទៅហើយ វាបាន​ដឹងខ្លួន​ថាវាបានចាញ់អណ្តើក​ ហើយចាញ់ទាំងមិនអស់ចិត្ត។ នៅក្នុង​សាច់​រឿង​នេះ​ចង់បង្ហាញថា ទោះបីយឺត​យ៉ាងក៏ដោយ ឱ្យ​តែខិតខំប្រឹង​ប្រែង​ដោយ​មិន​ប្រែលប្រួល អ្នកនឹងអាច​យកឈ្នះបាន។ នេះគឺជារឿងនិទាន​ដែល​យើង​ទាំងអស់​គ្នា​តែងតែឮ​នៅពេលដែលយើង​នៅតូច ឬក្នុង​ពេលដែលកំពុង​សិក្សា​នៅក្នង​បឋម​សិក្សា។ ប៉ុន្តែ​សាច់រឿង​នៅមិនទាន់ចប់​នៅឡើយទេ! ទោះបីយឺត​យ៉ាងក៏ដោយ ឱ្យ​តែខិតខំប្រឹង​ប្រែង​ដោយ​មិន​ប្រែលប្រួល អ្នកនឹងអាច​យកឈ្នះបាន! ទន្សាយ​តូចចិត្តយ៉ាង​ខ្លាំង​នៅពេលដែលប្រណាំងចាញ់អណ្តើក ហើយ​វាក៏បាន​នឹក​គិតដល់​រឿង​ដែលទើបនឹងកើតឡើងថ្មីៗ។ វា​បានភ្ញាក់ខ្លួនថា វាចាញ់​ការប្រណាំង​នេះ ក៏ដោយសារតែវា​មានជឿជាក់លើ​ខ្លួន​​ឯង​ខ្លាំង​ហួសហេតុពេក ដោយមិន​ប្រយ័ត្ន ហើយ​ធ្វេសប្រហេស។ ប្រសិន​បើវាមិនបានមើលងាយ​គូរ​ប្រកួតទេ វា​នឹង​គ្មាន​ផ្លូវ​ចាញ់​អណ្តើក​ឡើយ។ ហេតុដូច្នេះហើយ វា​ក៏បាន​ហៅ​អណ្តើក​មក​ប្រណាំង​ម្តងទៀត ហើយ​អណ្តើក​ក៏បាន​ព្រមតាមការស្នើរ។ ម្តងនេះ ទន្សាយ​បាន​ប្រឹងប្រែងប្រណាំង ដោយ​មិនហ៊ាន​ឈប់សម្រាក​ដូចមុនឡើយចាប់​ពីដើមទី រហូតដល់ចុងទី។ វាបាន​ប្រណាំងឈ្នះដាច់​អណ្តើកយ៉ាង​ឆ្ងាយ។ នៅក្នុង​រឿងនេះចង់បង្ហាញថា លឿនហើយ​មិន​ប្រែប្រួលនឹង​យកឈ្នះ​ យឺតហើយមាន​ល្បឿន​ថេរ។ វា​ល្អ​ដែលមាន​ល្បឿនយឺតហើយ​ថេរ ប៉ុន្តែ​វាកាន់តែប្រសើរ​ប្រសិនបើមាន​ល្បឿន​លឿន​ហើយ​ មិនប្រែប្រួល។ លឿនហើយ​មិន​ប្រែប្រួលនឹង​យកឈ្នះ​ យឺតហើយមាន​ល្បឿន​ថេរ! រឿង​និទាន​នៅមិន​ទាន់​ចប់​នៅឡើយ​ទេ! ដល់វេណអណ្តើក​គិត​ពី​ការ​ប្រណាំង​វិញម្តងហើយ។ ក្រោយពីការគិតយ៉ាង​ដិតដល់ វាបាន​ដឹង​ថា វាគ្មាន​ផ្លូវណា​អាច​ប្រណាំងឈ្នះ​ទន្សាយ​ឡើយ ប្រសិន​បើទីន្លែង​ និង​ទីលាន​ប្រណាំង​នៅតែមាន​សភាពដូចនឹងការប្រណាំងទាំងពីរលើក​មុន​ដែលបានធ្វើកន្លង​មក។ វា​គិត​មួយ​សន្ទុះ ហើយ​ក៏បាន​ហៅទន្សាយ​មក​ប្រណាំង​ម្តង​ទៀត តែទីលានប្រណាំង​មាន​ភាពខុសប្លែក​ពីមុន។ ទន្សាយ​ក៏បាន​យល់​ព្រម​យ៉ាងលឿន។ ពេលនេះដល់ពេល​ដែលប្រណាំង​ម្តងទៀត​ហើយ។ គ្រាន់តែចាប់ផ្តើមភ្លាម ទន្សាយ​បាន​ប្រើល្បឿន​យ៉ាងលឿន​ដោយ​រត់​ដាច់​យ៉ាងឆ្ងាយពី​អណ្តើក រហូត​ដល់វា​ដល់ច្រាំង​ទន្លេមួយនៅពាក់​កណ្តាលទីលានប្រណាំង ហើយ​មាន​ចម្ងាយ​ពីគោលដៅ២ទៅ ៣គីឡូម៉ែតទៀត។ ស្ថិត​ក្នុង​ស្ថាន​ភាពនេះ ទន្សាយ​បាន​គិត​យ៉ាងអន្ទះសារ​ដើម្បីរកវិធីឆ្លង​ទន្លេ។ ក្នុង​ខណៈពេលដែល​ទន្សាយ​កំពុង​តែគិត ហើយ​មិនមាន​មធ្យោបាយ​ដោះស្រាយ អណ្តើក​បាន​វ៉ា​ទន្សាយ ហើយ​ឆ្លង​ទន្លេ បន្ទាប់មក​វារសំដៅ​ទៅគោលដៅ​ដែលបាន​កំណត់រួច។ ម្តង​នេះ អ្នកឈ្នះបានទៅលើ​អណ្តើក។ ក្នុង​រឿង​នេះ​ចង់បង្ហាញថា ជំហ៊ាន​ដំបូងត្រូវ​កំណត់​ឱ្យ​ឃើញពី​សមត្ថភាពស្នូល ឬចំណុចខ្លាំងរបស់ខ្លួន ហើយ​ធ្វើការផ្លាស់​ប្តូរ​ដោយជ្រើសរើស​ទីលាន​ដែលសក្តិសម​នឹង​ចំណុចខ្លាំងនោះ។ ជំហ៊ាន​ដំបូងត្រូវ​កំណត់​ឱ្យ​ឃើញពី​សមត្ថភាពស្នូល ឬចំណុចខ្លាំងរបស់ខ្លួន ហើយ​ធ្វើការផ្លាស់​ប្តូរ​ដោយជ្រើសរើស​ទីលាន​ដែលសក្តិសម​នឹង​ចំណុចខ្លាំងនោះ! hare-and-tortoise-again-16រឿងនេះនៅមិនទាន់​ចប់​នៅឡើយ​ទេ។ មកដល់ពេលនេះ ទន្សាយ​និង​អណ្តើក​បាន​ក្លាយ​ជាមិត្ត​ដ៏ល្អនឹងគ្នា ហើយ​ពួកគេ​ក៏បាន​គិត​ជាមួយគ្នា។ ពួកគេ​បាន​គិត​ឃើញ​ថា ការប្រកួត​ចុង​ក្រោយ​អាចនឹង​ប្រសើរជាងនេះប្រសិនបើផ្លាស់​ប្តូរ​វិធី​រត់។ ពួកគេ​ក៏សម្រេចចិត្ត​ថា​នឹងធ្វើការ​រត់​ប្រណាំងនៅទីលាន​ចុងក្រោយ​ម្តងទៀត ប៉ុន្តែធ្វើការរត់បែបជាក្រុម។ នៅពេលចាប់ផ្តើម ទន្សាយ​ឱ្យ​អណ្តើកជិះពីលើខ្លួន​ពីដើមទីរហូតដល់​មាត់​ច្រាំងទន្លេ ហើយ​អណ្តើក​ឱ្យ​ទន្សាយជិះពីលើខ្លួន​នៅពេលឆ្លងទន្លេ។ នៅពេលដល់​ច្រាំង ទន្សាយ​ឱ្យ​អណ្តើកជិះលើខ្លួន​វិញម្តង ហើយ​ធ្វើការរត់​រហូត​ដល់គោលដៅជាមួយគ្នា។ ទាំងទន្សាយ​និង​អណ្តើកពេញចិត្ត​នឹងលទ្ធផល​ដែលគេ​ទទួលបានជាងការប្រណាំងមុនៗទាំងអស់គ្នា។ក្នុង​រឿង​នេះចង់បង្ហាញថា ការដែលមានសមត្ថភាពស្នូល​ល្អៗរៀងខ្លួនគឺវា​ល្អហើយ ប៉ុន្តែប្រសិនបើអ្នក​មិនអាចធ្វើការជាក្រុមជាមួយគ្នា ហើយ​មិនបានធ្វើការទាញយក​ចំណុចខ្លាំងដែលមាន​រៀង​ៗ​មកបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នោះទេ អ្នកនឹង​មិនអាច​ទទួល​បាន​លទ្ធផលគាប់​ប្រសើរនោះទេ។ ក្នុងកាលៈទេសៈខ្លះអ្នកអាច​ធ្វើបានល្អ ឯពេលខ្លះទៀត​ដៃគូររបស់អ្នកធ្វើបានល្អជាង ដូច្នេះមានតែការបំពេញឱ្យគ្នា​ទៅវិញទៅមកទេដែលអាចធ្វើឱ្យ​អ្នកទទួលបាន​លទ្ធផលគាប់ចិត្តបាន។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top