Wednesday, January 20, 2016

នៅ​ឆ្នាំ ២០៣០ ចិន​នឹង​បង្វែរ​សមុទ្រ​ចិន​ខាង​ត្បូង ធ្វើ​ឲ្យ​ទៅ​ជា​បឹង​របស់​ខ្លួន​វិញ​ម្តង

នៅ​ឆ្នាំ ២០៣០ ខាង​មុខ ប្រទេស​ចិន អាច​នឹង​ត្រូវ​ក្លាយ​ជា​ប្រទេស​មហាអំណាច​តែ​មួយ​គត់​ ដែល​គ្រប់​គ្រង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​នឹង​ធ្វើ​ឲ្យ​ដែន​ទៅ​មួយ​នេះ​ទៅ​ជា​ បឹង​របស់​ចិន​វិញ (Chinese Lake) នេះ​បើ​តាម​របាយការណ៍​ថ្មី​របស់ មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ CSIS (Center for Strategic and International Studies)។ ការ​កើន​ឥទ្ធិពល​ចិន​ក្នុង​តំបន់ គឺ​ដោយ​សារ​ទីក្រុង ប៉េកាំង បន្ត​គម្រោង​សាងសង់ នៅ​កោះ​សិប្បនិម្មិត​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា និង ទីលាន​សម្រាប់​យន្តហោះ​ចុះចត​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង បន្ថែម​ពី​លើ​នេះ កង​ទ័ព​រំដោះ​ប្រជាជន​ចិន PLA (People Liberation Army) បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ពង្រីក​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស។ បើ​តាម​ការ​ដង​ស្រង់​ពី​របាយការណ៍​នៃ​មជ្ឈមណ្ឌល CSIS បង្ហាញ​ថា កង​ទ័ព​រំដោះ​ប្រជាជន​ចិន នៅ​ពេល​អនាគត នឹង​ធ្វើ​ប្រតិបត្តិការ​ នៅ​តាម​បណ្តា​កោះ​មួយ​នួន​ក្នុង​មហាសមុទ្រ​ឥណ្ឌា ហើយ​ការ​បង្កើន​បេសកកម្ម​របស់​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន នេះ​បង្ក​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក។ បើ​តាម មជ្ឈមណ្ឌល CSIS ដដែល ប្រទេស​ចិន នឹង​ធ្វើ​ការ​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុង​ការ​អភិវឌ្ឍ និង ដាក់​ពង្រាយ នូវ​នាវា​ផ្ទុក​យន្តហោះ​បន្ថែម​ទៀត។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ចិន​បាន​បង្កើន​ថវិកា​ចំណាយ​យ៉ាង​ច្រើន​ភ្លាមៗ​ក្នុង​វិស័យ​យោធា ដែល​វា​អាច​ធានា​បាន​ថា​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ សមុទ្រ​ចិន​ខាង​ត្បូង នឹង​ក្លាយ​ទៅ​ជា​បឹង​ចិន​វិញ​ម្តង ដែល​នេះ​ដូច​អ្វី​សហរដ្ឋ​អាមេរិក​ធ្វើ​កន្លង​មក​និង​កំពុង​កាន់​កាប់ សមុទ្រ Caribbean ឬ ឈូង​សមុទ្រ Gulf នៃ​ប្រទេស​ម៉ិកស៊ីកូ​មក​ធ្វើ​ជា​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top