គ្រូបង្វឹកក្រុម Cambodia All Stars លោកប្រាក់ សុវណ្ណារ៉ា បានពន្យល់កន្លងមកថា ការប្រឈមមុខជាមួយ Buriram នឹងតានតឹងខ្លាំងជាងការយកឈ្នះ Muangthong ចុងសប្ដាហ៍មុន ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា All Stars ទំនងមានទម្រង់លេងខ្លាំងក្លាជាងមុន តាមរយៈការចុចឈ្មោះកីឡាករពីជម្រើសជាតិ១០នាក់បន្ថែមទៀតមកចូលរួមក្រុម។ លោកមានទំនុកចិត្តច្រើនក្នុងការបង្កើតលទ្ធផលល្អមួយប្រកួតទៀត ទោះ Buriram ជាក្រុមដ៏ខ្លាំងក៏ដោយ។ គ្រូបង្វឹកក្រុម Cambodia All Stars លោក ប្រាក់ សុវណ្ណារ៉ា ថា៖«យើងសង្ឃឹមថាការប្រកួតនឹងល្អជាងនេះ ព្រោះកម្លាំងកាយ កម្លាំងចិត្តក៏មានច្រើនជាងមុន។ យើងមានកម្លាំងមកជួយទៀត គឺកីឡាករពីជម្រើសជាតិ១០នាក់ទៀត។ សម្រាប់ខ្ញុំ ខ្ញុំនៅតែគិតថា Buriram ជាក្រុមដ៏ខ្លាំង បៀបប្រៀបនឹង Muangthong កម្រឈ្នះ Buriram បំផុត»។ - See more at: http://keiladaily.com/?page=detail&ctype=news&id=1117&lg=kh#sthash.2X2CL0is.dpuf
គ្រូបង្វឹកឆ្នើមប្រចាំលីគរដូវកាល២០១៥បង្ហើបទស្សនៈផ្ទាល់ខ្លួនឡើងក្រោយជ័យជម្នះ ៤-៣ លើ Muagthong សប្ដាហ៍មុន ហើយលទ្ធផលដែលអ្នកគាំទ្រស្ទើរមិននឹកស្មានដល់នោះ ជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ All Stars ក្នុងការប្រឈមមុខជាមួយ ជើងឯកលីគកំពូលថៃ៥សម័យនៅថ្ងៃសៅរ៍ទី២៣មករាសប្ដាហ៍នេះ។ ដើម្បីត្រៀមប៉ះ Buriram ដែលគេជឿថានឹងអាចបង្ករព្យុះភ្លៀងខ្លាំងលើ All Stars ព្រោះមានកីឡាករពេញជើងទាំងថៃនិងបរទេសនោះ លោកប្រាក់ សុវណ្ណារ៉ា បានកោះហៅ កីឡាករឆ្នើមៗ ១០នាក់ទៀត មកចូលរួមហាត់ ភ្លាមៗក្រោយពួកគេបញ្ចប់បេសកកម្មជម្រើសជាតិពី បង់ក្លាដែស កាលដើមសប្ដាហ៍នេះ ដែលភាគច្រើនសុទ្ធតែកីឡាករឆ្នើមរួមមាន អ៊ុំ សេរីរ័ត្ន, ឃួន ឡាបូរ៉ាវី, ឈិន ឈឿន, ហុង ផេង, សុខ សុវណ្ណ, សឿយ វិសាល, នេន សុធារ័ត្ន, សំអឿន ពិដោរ, ហួយ ផល្លីន, ទិត្យ ឌីណា ផងដែរ។ លោក ប្រាក់ សុវណ្ណា កំពុងមានទំនុកចិត្តលើកូនក្រុមលោកសម្រាប់ ជំនួបជាប្រវត្តិសាស្ត្រាជាមួយ ក្រុមលើកពានច្រើនជាងគេបំផុតនៅលីកថៃមួយនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀត ការឈរបញ្ជាក្រុម All Stars លើទីលានតទល់ Buriram នឹងក្លាយជាការដឹកនាំក្រុមកម្ពុជាលើកទី២ តទល់ក្រុមខ្លាំងថៃមួយនេះ បន្ទាប់ពីលោកបាននាំ បឹងកេត ចាញ់ត្រឹម ១-០ ក្នុងការ ប្រជែងតាងតឹងបំផុតនៃវគ្គផ្ដាច់ព្រ័ត្រ Mekong Cup នៅបាងកក ថ្ងៃ២០ធ្នូកន្លងទៅ។ គួរបញ្ជាក់ថា ជំនួបមនុស្សធម៌អង្គាសថវិកាជួយពេទ្យ គន្ធបុប្ផារវាងក្រុមកីឡាករជម្រើសលីកកម្ពជា ឬ Cambodia All Stars ជាមួយ Buriram នៅថ្ងៃសៅរ៍ទី ២៣មករា នឹងចាប់ផ្ដើមពីម៉ោង៦:៣០ល្ងាចនៅ ពហុកីឡដ្ឋានជាតិ ដែលនឹងផ្សាយផ្ទាល់លើប៉ុស្តិ៍ PNN ផងដែរ៕
0 comments:
Post a Comment