គ្រូបង្វឹកអ្នកចាំទីក្លិបបាល់ទាត់ស្វាយរៀងព្រះខ័នរាជ លោក អុិន សុខា និងជាអតីតគ្រូអ្នកចាំទីក្នុងក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយមានន័យថារូបលោកបានជឿទុកចិត្តទៅលើអ្នកចាំទី អ៊ុំ សេរីរ័ត្ន ថានឹងក្លាយជាអ្នកចាំទីដៃទី១ ពេលក្រុម Cambodia All Stars ប៉ះ Buriram United នៅថ្ងៃសៅរិ៍ ចុងសប្ដាហ៍នេះ។
អត្ថន័យរបស់លោកបានសរសេរថា៖«ខ្ញុំសង្ឃឹមថា អ៊ុំ សេរីរ័ត្ន ស្ថិតក្នុងបញ្ជីឈ្មោះ១១នាក់ដំបូង រវាងការប្រកួតជាមួយ ក្រុមBuriram United នៅថ្ងៃខាងមុខ។ ប៉ុន្តែគាត់គួរបង្ហាញសមត្ថភាពរបស់គាត់ អោយខ្លាំងជាងការប្រកួតកន្លងមកក្នុងរយះពេលចុងក្រោយនេះ»។
ក្នុងនោះគ្រូអ្នកចាំទីក្រុមជម្រើសជាតិក៏បានបន្ថែមថា«សំរាប់ខ្ញុំមិនមានន័យថា នាក់ណាមិនល្អឡើយ គ្រាន់តែខ្ញុំសង្កត់ទៅលើចំនុចខ្លះៗទៅនឹងបច្ចេកទេស រួមផ្សំវ័យក៍នៅក្មេងផងនោះ សេរីរ័ត្ន អាចគ្រប់គ្រង ស្ថានភាពក្នុងតំបន់ការពារ បូករួមជាមួយ ទេពកោសល្យ និង បច្ចេកទេស គ្រប់គ្រាន់។ ថែមទាំងអាចប្រើប្រាស់ជើងទាំង២បានយ៉ាងល្អ និង មានបទពិសោធន៍នៅលើឆាកអន្តរជាតិ។ ប៉ុន្តែគាត់ត្រូវបង្កើនសមត្ថភាលើសប្រកួតមុនមុន នេះគ្រាន់ជាក្តីរំពឹង នឹងមតិរបស់ខ្ញុំផ្ទាល់ប៉ុណ្ណោះ»។
គួរបញ្ចាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិ ក្រុមបាល់ទាត់ Cambodia All Stars នឹងត្រូវប្រកួតជាមួយ ក្រុមBuriram United។ការប្រកួតនេះជាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពក្នុងន័យសប្បុរសធម៌ ដើម្បីយកប្រាក់ដែលទទួលទៅបរិច្ចាកមន្ទីរពេទ្យ គន្ធបុប្ឆា ខណៈសំបុត្រចូលទស្សនាលក់ក្នុងតម្លៃ ៤០០០ រៀល និង ៨០០០ រៀលដោយការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍PNN ផងដែរ។
លោក អ៊ិន សុខា ត្រូវបានក្លិបសា្វយរៀងព្រះខ័នរាជ ស្នើសុំពីក្រុមជម្រើសជាតិវិញ ក្នុងយុទ្ធនាការប្រមូលផ្ដុំត្រៀមទៅប្រកួតក្នុងពានរង្វាន់ Bangabandhu Gold Cup 2016 នៅប្រទេសបង់ក្លាដេស ដោយហេតុផលក្លិបមានគ្រូអ្នកចាំទីតែម្នាក់ក្នុងការបង្ហាត់កីឡាករ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅលោក សួង ភារម្យ គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ចូលកាន់កាប់តំណែងគ្រូអ្នកចាំទីជំនួស។ ចំណែកនៅក្នុងក្រុម Cambodia All Stars លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកបានកោះហៅលោក ប្រាក់ វណ្ណី អតីតគ្រូបង្វឹកអ្នកចាំទីនៅក្រុមភ្នំពេញក្រោន និងបច្ចុប្បន្នជាគ្រូអ្នកចាំទីប្រចាំ សាលាបាល់ទាត់មកធ្វើជាគ្រូអ្នកចាំទីក្នុងក្រុម៕
0 comments:
Post a Comment