Thursday, January 21, 2016

ខ្សែ​ការពារ ​U19 កម្ពុជា​ម្នាក់ និយាយ​រឿង​បាន​ថត​ស្ប៉ត​ដូច​ Ronaldo

ព័ត៌មានថ្មីៗបំផុតបាល់ទាត់ប្រដាល់NOCCអាស៊ានអាស៊ីអូឡាំពិកវីដេអូផ្សេងៗ ខ្សែ​ការពារ ​U19 កម្ពុជា​ម្នាក់ និយាយ​រឿង​បាន​ថត​ស្ប៉ត​ដូច​ Ronaldo ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ, 20 មករា 2016 07:00 AM ការរំលេចក្ដីស្រមៃទាំងនេះបានធ្វើឡើង ក្រោយខ្សែការពារមានប្រភពពី កំពង់ចាម លី វ៉ាហេទ បានក្លាយ​ខ្លួនជាកីឡាករ​​កម្ពុជា​ម្នាក់គត់​និង ដំបូងគេ ដែល​បាន​ថតផ្សព្វផ្សាយ​ឲ្យ សាប៊ូ Clear បុរស ផលិតផល​ដែលខ្សែប្រយុទ្ធ​អន្តរជាតិ Ronaldo ជាតួឯក​ផ្សព្វផ្សាយ​។ ខ្សែការពារវ័យ១៨ឆ្នាំ លី រ៉ាវី និង លី មីហ្សាន និយាយថា៖ «គេប្រាប់ថា​ឲ្យខ្ញុំទៅថតស្ពត Clear ខ្ញុំសប្បាយ​ចិត្តដល់ក។ ធ្លាប់​ឃើញ Ronaldo ថតចឹង ខ្លួន​ឯង​ធ្លាប់​គិតពី​ដំបូងថា ហ៊ឹម...! បើ ថ្ងៃណាមួយ​បើខ្ញុំបានថតចឹងដែរ​មិនដឹងម៉េចទេ? Ronaldo មិនមែនកីឡាករ​ក្នុងចិត្តខ្ញុំទេ តែ​សប្បាយ​ចិត្ត​ដែល​បាន​ថត​ដូច​គាត់​»​។ ក្នុងរូបរាងរខ្ពស់សង្ហា មុខមាត់ស្អាតបាតមិនចាញ់តារាសម្ដែងអាជីព វ៉ាហេទ បន្តថាខ្លួន​ពុំដែលប្រាថ្នា​ហក់ចូលវិស័យ​សិល្បៈទេ និងថា មិន​សូវ​ពូកែ​សម្ដែង​ឡើយ​។ កីឡាករដែល​ជានិស្សិតឆ្នាំទី១​ដដែលនេះ រៀបរាប់ថាបាន​ចំណាយពេល​ស្ទើរពេញ​មួយថ្ងៃ ទម្រាំ​សម្ដែងត្រូវស្ប៉ត​សាប៊ូ ដែល​មាន​រយៈ​ពេល​ជាង​១នាទី​មួយនេះ​។ វ៉ាហេទ បន្ថែមថា៖ «យើងដំបូងចឹងយើងភ័យៗ ពិបាកណាស់។ ពេលទៅ​ថតហ្នឹង វាខុសច្រើន​ពេកចឹង គិតថាខ្លួន​ឯងពិបាកដែរ តែខំប្រឹង​ថានឹងធ្វើឲ្យបាន។ ខុស​ច្រើន ពិបាក​សម្ដែង​បំផុត រឿងលេង​ទឹកមុខ​ហ្នឹងម៉ង​»។ ប្អូនប្រុសបង្កើតរបស់ លី មីហ្សាន និង លី រ៉ាវី នៃក្លិបបឹងកេត រូបនេះនៅតែ​បន្តថាខ្លួនពុំដែលប្រាថ្នា​ក្លាយជាតារា​សម្ដែងឡើយ ក្រៅ​ពី​ភាព​ល្បីល្បាញ​ក្នុង​ពិភព​បាល់​ទាត់ ប៉ុន្តែក្រោយលេច​មុខក្នុងស្ប៉ត ផលិតផល ដែលផ្សព្វផ្សាយ​ទៅពិភពលោកដោយ Ronaldo រួចហើយ​នោះ លី វ៉ាហេទ ថា​នឹង​បន្ត​សាក​ល្បង​ការ​សម្ដែង​បន្តបន្ទាប់​ទៀត ប្រសិន​មានឱកាស​៕M

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top