Tuesday, January 19, 2016
Fitbit មានការប្រកួតប្រជែងខ្លាំងលើនាឡិកា Apple
កាលពីថ្ងៃអង្គារកន្លងទៅនេះក្រុមហ៊ុន Fitbit បានដាក់បង្ហាញនូវនាឡិកាឆ្លាតវៃ Fitbit Blaze ដែលមានរូបរាងស្តើងនឹងមានតម្លៃត្រឹមតែ ២០០ ដុល្លារ។
ឧបករណ៍ដែលមានកម្រិតខ្ពស់នៃអេក្រង់ថាច់ស្គ្រីន រួមបញ្ចូលគ្នានូវលក្ខណៈពិសេសជានាឡិកាដ៏ឆ្លាតវៃ នឹងកម្មវិធីសុខភាពកាយសម្បទាជាច្រើនទៀតដូចជា តាមដានការគេងរបស់អ្នក ការត្រួតពិនិត្យចង្វាក់បេះដូងជាដើម ដែលវានឹងធ្វើការជូនដំណឹងនៅលើអេក្រង់។ ហើយវាមានលក្ខណៈពិសេសជាងនាឡិការបស់ក្រុមហ៊ុន Apple ដោយវាអាចដំណើរការបានជាមួយគ្រប់ប្រព័ន្ធប្រតិបត្តិការ iOS, Android នឹងទូរស័ព្ទ Window ។
នេះគឺជារូបរាងដ៏ស្រស់ស្អាតរបស់នាឡិកា Fitbit Blaze
វាមានលក្ខណៈពិសេសដោយបានរភ្ជាប់មកជាមួយកម្មវិធី GPS
កម្មវិធីតាមដានចង្វាក់បេះដូង
តាមដានការគេងរបស់អ្នកដោយស្វ័យប្រវត្តិ
បង្ហាញការជូនដំណឹងនៃ ការហៅទូរស័ព្ទ សារ នឹងការជូបជុំ
វាមានសមត្ថភាពចាប់យកនូវសកម្មភាពរបស់អ្នកដូចជា ការរត់ ការឡើងភ្នំ ឬការជិះកង់
វាមានសក្ខណៈពិសេសដែលអាចដំណើរការបាន ដោយមិនចាំបាច់ធ្វើការតភ្ជាប់ទៅនឹងស្មាតហ្វូនរបស់អ្នកឡើយ
ខ្សែនាឡិកាធ្វើឡើងមាន ៣ ប្រភេទដូចជា ស្បែក ដែកអ៊ីណុក នឹងជ័រ elastomer
វាមានសមត្ថភាពផ្លាស់ប្តូរ ដូច្នេះលោកអ្នកអាចធ្វើការផ្លាស់ប្តូរវាបានតាមចិត្ត
នេះគឺជា Blaze ជាមួយនឹងខ្សែប្រភេទជ័រ elastomer
វាមានការរចនាជាម៉ូឌុល ដូច្នេះលោកអ្នកអាចដាក់ឧបករណ៍តាមដានបានយ៉ាងឆាប់រហ័សទៅក្នុង ស៊ុម នឹងខ្សែផ្សេងៗគ្នាតាមប្រភេទដែឡអ្នកចូលចិត្ត
ខ្សែប្រភេទជ័រ elastomer មានតម្លៃ ៣០ ដុល្លារ ខ្សែស្បែករួមជាមួយស៊ុមអ៊ីណុកមានតម្លៃ ១០០ ដុល្លារ នឹងខ្សែរួមជាមួយស៊ុមដែកអ៊ីណុកមានតម្លៃ ១៣០ ដុល្លារ
វាអាចផ្លាស់ប្តូររូបរាងនៃម៉ោងដូចនាឡិកា Apple ផងដែរ
វានឹងធ្វើការជូនដំណឹងអ្នក នៅពេលដែលអ្នកឈានដល់គោដៅ
វាមានសមត្ថភាពថាមពលរហូតដល់ ៥ ថ្ងៃប៉ុន្តែវាក៏អាស្រ័យលើការប្រើប្រាស់របស់អ្នកផងដែរ
លោកអ្នកអាចធ្វើការបញ្ជាទិញនាឡិកា Fitbit Blaze បាននៅលើគេហទំព័ររបស់ Fitbit ។ ការដាក់លក់អនឡាញ នឹងនៅតាមហាងនៅអាមេរិកខាងជើង បានដំណើរការហើយកាលពីថ្ងៃទី ៦ ហើយនឹងចេញលក់ទូទាំងពិភពលោកនៅខៃ មីនា ខាងមុខនេះ។
0 comments:
Post a Comment