Wednesday, January 20, 2016

ទៅ​មើល​ខ្សែ​ជីវិត​មហាសេដ្ឋី​លេខ ៥៦ ពិភពលោក Ma Huateng ពី​ប្រាក់​ខែ​១៧៦​ដុល្លារ​ក្លាយ​ជា​សេដ្ឋី​ប្រាក់​ពាន់​លាន


លោក Ma Huateng​ស្ថាបនិក ប្រធាន ជា​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Tencent    nbbehring.photoshelter.com 
លោក Ma Huateng គឺ​ជា​មហាសេដ្ឋី​សហគ្រិន​ដ៏​ល្បីល្បាញ​មួយ​រូប​ជនជាតិ​ចិន លោក គឺ​ជា​ស្ថាបនិក ប្រធាន ជា​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Tencent Inc ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន។ ក្រុមហ៊ុន​នេះ ផ្គត់ផ្គង់​សេវាកម្ម​ផ្ញើ​សារ​បន្ទាន់​របស់​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​នៅ​ចិន និង ផ្តល់​នូវ​សេវា ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្សាន្ត អ៊ីនធឺណិត និង សេវា​ទូរស័ព្ទ​ដៃ។ មក​ដល់​ដើម​ឆ្នាំ ២០១៦ លោក Ma Huateng ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥៦ ពិភពលោក ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ចំនួន ១៦,១ ពាន់​លាន​ដុល្លារ?

តើ​មហាសេដ្ឋី​លេខ ៥៦ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ និង បទ​ពិសោធន៍​អ្វី​ខ្លះ​នៅ​ក្នុង​ឆាក​ជីវិត​របស់​លោក​នា​ពេល​កន្លង​មក​នេះ?

លោក Ma Huateng កើត​នៅ​ថ្ងៃ​ទី ២៩ តុលា ឆ្នាំ ១៩៧១ នៅ​ក្នុង​សង្កាត់ Chaoyang ទីក្រុង Shantou ខេត្ត Guangdong ប្រទេស​ចិន។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​លោក Ma Huateng ធ្លាប់​ថ្លែង​ថា​កាល​ពី​ក្មេង​លោក​ចង់​ក្លាយ​ជា អ្នក​អវកាស​យានិក​។ នៅ​ពុក​របស់​លោក​ ជា​អ្នក​គ្រប់​គ្រង​កំពង់​ផែ​មួយ​ក្នុង​ក្រុង Shenzhen ស្ថិត​នៅ​ក្បែរ​ទីក្រុង​ហុងកុង។ លោក Ma Huateng បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Shenzhen University ក្នុង​ឆ្នាំ ១៩៨៩ ពោល​គឺ​នៅ​ចំ​ពេល​មាន​ការ​ផ្ទុះ​មហា​បាតុកម្ម​មួយ​ក្នុង​នៅ​ទីលាន Tiananmen Square។

នៅ​ក្នុង​ឆ្នាំ ១៩៩៣ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ភ្លាម​លោក​ទទួល​បាន​ការងារ​ធ្វើ​ជា​លើក​ដំបូង​ជាមួយ​ក្រុមហ៊ុន ផ្គត់ផ្គង់ សេវា​ទូរគមនាគមន៍ China Motion Telecom Development ក្នុង​តួនាទី​ជា​អ្នក​ត​បណ្តាញ និង ចែក​ចាយ​ផលិត​ផល ដែល​ពេល​នោះ​លោក​ទទួល​បាន​ប្រាក់​ខែ ១៧៦ ដុល្លារ ក្នុង​មួយ​ខែ។

មិន​យូរ​ប៉ុន្មាន​លោក​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ចាស់ ហើយ​ទៅ​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា Shenzhen Runxun Communication Co. Ltd កាន់​ការ​ខាង​ផ្នែក​ស្រាវជ្រាវ និង ការ​អភិវឌ្ឍ​ ផ្នែក​សេវា Calling តាម​បណ្ដាញ​អ៊ីនធឺណិត។ បន្ទាប់​ពី​ទទួល​បាន​បទពិសោធន៍​ខ្លះៗ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​រួច​នោះ លោក Ma Huateng រួម​ជា​មួយ​និង​មិត្ត​ភ័ក្តិ​រួម​ថ្នាក់​ ៤ រូប​ផ្សេង​ទៀត​ បាន​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​មាន​ឈ្មោះ​ថា Tencent ក្នុង​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​លោក​បាន​យក​លុយ​ដែល​សន្សំ​បាន​ទៅ​លេង​ក្នុង​ផ្សារហ៊ុន។

នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ លោក Ma Huateng បាន​ទទួល​បន្ទុក​ការងារ​ជា​ច្រើន ដោយ​លោក​ជា​អ្នក​រចនា​គេហទំព័រ​ផ្ទាល់​របស់​ក្រុមហ៊ុន។ ផលិតផល​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​លោក គឺ​គឺ​ការ​ចម្លង​គំរូ​សេវាកម្ម​ផ្ញើ​សារ​បន្ទាន់​តាម​កម្មវិធី​កុំព្យូទ័រ មាន​ឈ្មោះ​ថា ICQ (I Seek You) ដែល​ជា​កម្មវិធី​ផ្ញើ​សារ​ដំបូង​បំផុត​តាម​បណ្តាញ​អ៊ីនធឺណិត​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៦ ដោយ​ក្រុមហ៊ុន​របស់​ប្រទេស អ៊ីស្រាអែល។

នៅ​ឆ្នាំ​ ១៩៩៩ លោក Ma Huateng និង​ក្រុម​ការងារ​របស់​លោក បាន​បង្កើត​កម្មវិធី​មួយ​ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កម្មវិធី​ ICQ (I Seek You) ដោយ​បាន​ប្តូរ​វា​ជា​ទម្រង់ Interface តាម​បែប​បទ​របស់​ប្រទេស​ចិន​វិញ​ និង​បាន​ដាក់​ឈ្មោះ​ស្រដៀង​គ្នា​ដែរ​មាន​ឈ្មោះ​ថា OICQ (Open I Seek You) ដែល​ធ្វើ​ឲ្យ​សេវាកម្ម​មួយ​នេះ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​ច្រើន​ជាង​ ១ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ នៅ​បំណាច់​ឆ្នាំ ១៩៩៩ ដោយ​បាន​ធ្វើ​ឲ្យ​សេវាកម្ម​នេះ​ក្លាយ​ជា​សេវាកម្ម​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស ចិន។

នៅ​ក្នុង​ឆ្នាំ ២០០០ ក្រុម​ហ៊ុន​វិនិយោគ​អាមេរិក IDC និង​ក្រុមហ៊ុន បណ្តាញ​ទូរគមនាគមន៍​ប្រចាំ​ទីក្រុង ហុងកុង Pacific Century CyberWorks បាន​ទិញ​យក​ភាគហ៊ុន​របស់ Tencent ចំនួន ៤០% ក្នុង​តម្លៃ ២,២ លាន​ដុល្លារ។

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top