Thursday, January 21, 2016
២ឆ្នាំកន្លះក្រោយស្គាល់មិត្តស្រី សុធារ័ត្នមិនទាន់លកលៃរឿងរៀបការ
ស្របពេលមិត្តរួមអាជីពបាល់ទាត់បានចូលរោងការ និង ហៀបនឹងចូលរោងការជាបន្តបន្ទាប់ទៅហើយនោះ នេន សុធារ័ត្ន ខ្សែការពាររឹងមាំប្រចាំក្លឹបស្វាយរៀងបានប្រាប់ Keila Daily ថា គេ និង មិត្តស្រីមិនទាន់លកលៃរឿងរៀបការនៅឡើយទេ។ សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះបញ្ជាក់ថា ថ្វីបើគេនឹងម្ចាស់ស្នេហ៍ស្គាល់គ្នា២ឆ្នាំកន្លះទៅហើយក្ដី ក៏អ្នកទាំង២មិនទាន់ចង់ចូលរោងការភ្លាមៗដែរដោយសារតែវ័យនៅក្មេងពេក។ នេន សុធារ័ត្ន ប្រាប់ Keila Daily បែបនេះ ៖’’អត់ទាន់គិតគូររឿងហ្នឹងទេបង នៅក្មេងណាស់ ឆ្នាំនេះខ្ញុំទើបអាយុ២១ឆ្នាំហ្នឹងបង ហើយខាងស្រីទើបអាយុ២០ ចាំ៣-៤ ឆ្នាំអីទៀតសិន។ ខាងស្រីក៏គិតដូចគ្នាអញ្ចឹងដែរ។'' នេន សុធារ័ត្ន ដុះដាលចេញពីថ្នាលយុវជនក្លឹបស្វាយរៀងអេហ្វស៊ីដែលកាលពីមុនស្គាល់ថា ព្រះខ័នរាជ និង ជាប់ជម្រើសជាតិកម្ពុជាតាំងពីឈុតអាយុក្រោម១៦ឆ្នាំរហូតដល់ឈុតធំតាំងពីឆ្នាំ២០១៣ ម្ល៉េះ៕
0 comments:
Post a Comment