អតីតខ្សែបម្រើស្លាបរបស់ក្លិប Arsenal និង Liverpool គឺ Jermaine Pennant បានចុះហត្ថលេខាជាមួយនឹងក្លិបកីឡាបាល់ទាត់សិង្ហបុរីកាលពីថ្ងៃអង្គារ ដោយសង្ឃឹមថា អាចសង្គ្រោះអាជីពមួយក្នុងចំណោមអាជីពដ៏ត្រចះត្រចង់បំផុតរបស់កីឡានេះ និងជួយផ្តល់ការជឿជាក់ដល់លីកអាជីពក្នុងស្រុក។
កីឡាករវ័យមាន៣៣ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Tampines Rovers ម្ចាស់ជើងឯក៥សម័យកាលរបស់ក្របខ័ណ្ឌ S-League ក្រោមកិច្ចសន្យារយៈពេលមួយឆ្នាំ។ លោក Krishna Ramachandra ប្រធានក្លិប Tampines មិនបានផ្តល់សេចក្តីលម្អិតនៃប្រាក់បៀរវត្សរ៍របស់គេឡើយ តាមរយៈការប្រាប់អ្នកយកព័ត៌មានថា «វាជាតួលេខដ៏ស៊ិកស៊ីមួយ»។ កាសែត Straits Times បានចេញផ្សាយកាលពីសប្តាហ៍មុនថា Pennant នឹងទទួលបានប្រាក់ចំណូល២៨០០០ដុល្លារអាមេរិកក្នុងមួយខែ ឬក៏តិចជាង១/៤នៃប្រាក់ខែដែលគេទទួលបានចុងក្រោយជាមួយនឹងក្លិប Wigan Athletic។ ប្រាក់ខែរបស់គេអាចនឹងកើនឡើងជាមួយនឹងឧបត្ថម្ភបន្ថែមផ្សេងទៀតទាក់ទងនឹងចំនួននៃការបង្ហាញខ្លួនរបស់គេ ទម្រង់លេង និងសមិទ្ធផលផ្សេងរបស់ក្រុម។
នេះបើយោងទៅតាមទូរទស្សន៍ក្នុងស្រុក Channel News Asia។ បើទោះបីទទួលបានប្រាក់ខែតិច ប៉ុន្តែ Pennant នឹងក្លាយជាកីឡាករដែលទទួលបានចំណូលខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ២១ឆ្នាំរបស់ក្របខ័ណ្ឌ S-League។ រូបគេក៏ត្រូវបានគេប្រគល់ឲ្យនូវរថយន្តមួយគ្រឿងក្នុងកម្មវិធីចុះហត្ថលេខាងផងដែរ។ Pennant បានឲ្យដឹងថា៖ «មិនថា អ្នកទៅកាន់កន្លែងណាក៏ដោយក្នុងពិភពលោកនេះ ប៉ុន្តែ វាតែងតែជាឱកាសដ៏អស្ចារ្យមួយក្នុងការបង្ហាញពីសមត្ថភាពរបស់លោកអ្នកផ្ទាល់ ទោះបីក្នុងកម្រិតណាក៏ដោយ»៕
0 comments:
Post a Comment