Wednesday, January 20, 2016

តើ​កម្ពស់​ខ្ញុំ​ទាប​ម្លឹ​ង ជា​មូល​ហេតុដែល​គ្មាន​អ្នក​ស្រឡាញ់​មែនរឺ​?​

ដោយមាន​កម្ពស់​ត្រឹមតែ ១,៥០ ម៉ែត្រ នាង​ខ្ញុំ​ពិតជា​ភ័យខ្លាច​ប្រ​ឈម​នឹង​មនុស្សម្នា​ពេល​ចេញ្ញទៅ​ក្រៅ ។ ម្យ៉ាងទៀត​ខ្ញុំ​កំពុង​ព្រួយចិត្ត ព្រោះ​ជិតដល់​ថ្ងៃ​សម្រេចចិត្ត​ជ្រើស​រើសយក​អាជីព​ជា​គ្រូបង្រៀន​ដែរ​ឬ​អត់ ? ​នាង​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ទើបបាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី ១ ហើយ​គោលបំណង​របស់​នាង​ខ្ញុំ​គឺ​ចាប់យក​អាជីព​ជា​គ្រូបង្រៀន ។ តាម​ការ យល់ឃើញរ​បស់​មិត្តភក្តិនាង​ខ្ញុំ​ជា​មនុស្ស​រីករាយ ចុះសម្រុង​នឹង​គេ និង មានមុខមាត់​ស្រស់ស្អាត​គួរសម ។ អ្វីដែល​ធ្វើឱ្យ​នាង​ខ្ញុំ​មិន​សប្បាយចិត្ត​ចំពោះ​ខ្លួនឯងគឺ​កម្ពស់ ។ ជំនាញដែល​នាង​ខ្ញុំ​ទើប​ចូល​សិក្សា​ក៏​កំពុងតែ​ជា​បញ្ហា​ស្មុគស្មាញធំ​មួយ ព្រោះ​ពេល​បាន​ធ្វើជា​គ្រូបង្រៀន​មិនដឹងថា​នាង​ខ្ញុំ​ត្រូវ​ប្រឈម​នឹង​បញ្ហា អ្វីខ្លះ ក្នុងការ​ទាក់ទង​ជាមួយ​សិស្ស បើ​នាង​ខ្ញុំ​មាន​កម្ពស់​ត្រឹមតែ ១,៥០ ម៉ែត្រ ។ ចំ​ញេះ​រឿង​មនោសញ្ចេតនា តាំងពី​ដឹងក្តី​មកដល់ពេលនេះ នាង​ខ្ញុំ​មិនទាន់​មាន​សង្សារ​នៅ ឡើយ ព្រោះ​បុរស​មួយចំនួន​ដែល​និយាយថា​នាង​ខ្ញុំ​គួរឱ្យចូលចិត្ត គួរឱ្យ​ស្រឡាញ់ ប៉ុន្តែ​នាង​ខ្ញុំ​នៅ​មិនទាន់​ជឿ​លើ​មនោសញ្ចេតនា​របស់ពួកគេ​សោះ ។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​មិន​ហ៊ាន​សម្តែង​អារម្មណ៍​របស់ខ្លួន​ចំពោះពួកគេ​ឡើយ ហើយ​នាង​ខ្ញុំ​ក៏​ស្ទើរតែ​មិន​ចង់ទៅ​ឈរ​ក្បែរ​ពួកគេ​ដែរ ។ ពេល បញ្ចប់​ការសិក្សា ថ្ងៃ​ណាមួយ​ឪពុកម្តាយ​បង្ខំ​ឱ្យមាន​គូស្រករ មិនដឹងថា​តើ​បុរសដែល​ព្រម យក​នាង​ខ្ញុំ​ជា​ភរិយា​ពិតជា​ស្មោះ​ចំពោះ​នាង​ខ្ញុំ​ឬ​អត់ ? ​បើទោះជា​តាំងពីដើម​រៀងមក គ្រួសារ​របស់​នាង​ខ្ញុំ​តែងមាន​សុភមង្គល មាន​ភាពសប្បាយ​រីករាយ ជា​គ្រួសារ​ដែលមាន​ទ្រព្យសម្បត្តិ​ល្មម ​រស់នៅ​សម​​រម្យ​ក្នុងសង្គម ប៉ុន្តែ​ជីវិត​ជាក់ស្តែង​ដែល​មនុស្សម្នា​និយម​យក​រូបសម្បត្តិ​ជាធំ ពិតជា​ធ្វើឱ្យ​នាង​ខ្ញុំ​ភ័យព្រួយ​ខ្លាំងណាស់ ។ សូម​មេត្តាជួយ​ផ្តល់យោបល់​មក នាង​ខ្ញុំ​ផង ។ សូម​អរគុណ​ទុកជាមុន ! ​ចំពោះ​ស្ត្រី​មាន​វិបត្តិ​ ​តាម​ការមើលឃើញជាក់ស្តែង និង តាម​របាយការណ៍​ស្តីពី​កម្ពស់​ជាមធ្យម​របស់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក កម្ពស់ ១,៥០ ម៉ែត្រ របស់​នាង​គឺទាប​ជាង​ស្តង់ដារ បើ​ធៀប​នឹង​កម្ពស់​មធ្យម​របស់​ស្ត្រី​ទូទាំង​ពិភពលោក និង ប្រទេសជិតខាង ( កម្ពស់​ជា​មធ្យម​របស់​ស្ត្រី​ទូទាំង​ពិភពលោក គឺ ១,៦៥ ម៉ែត្រ នៅ​ប្រទេស​ថៃ គឺ ១,៥៩ ម៉ែត្រ នៅ​វៀតណាម គឺ ១,៥៥ ម៉ែត្រ និង កម្ពុជា គឺ ១,៥២ ម៉ែត្រ ) ។ បើ​ធៀប​នឹង​កម្ពស់​មធ្យម​របស់​ស្ត្រី​កម្ពុជា កម្ពស់​របស់នាង​ទាប​ជាង​កម្រិត​មធ្យម​ត្រឹមតែ ០,២០ ម៉ែត្រ​ប៉ុណ្ណោះ មានន័យថា នាង ទាប​ជាង​កម្រិតស្តង់ដារ​នៅ​កម្ពុជា ។ ​ថ្វីបើ​កម្ពស់​ក៏​ជា​រឿង​សំខាន់​មួយ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​ផងដែរ​នោះ គឺមាន​ដូចជាសម្រស់អត្តចរិត ចំណេះដឹង ការជឿជាក់​លើ​ខ្លួនឯង ការស្រឡាញ់ជីវិត ទទួលយក​អ្វីដែល​កំពុងមាន និង ការស្រឡាញ់​រាប់អានមនុស្ស​នៅ​ជុំវិញខ្លួន ឬ ទំនាក់ទំនង ។​ល​។ កត្តា​ទាំងនេះ​ក៏​នឹង​រួមចំណែកជួយ​ឱ្យ​នាង​មាន​ភាព​លេចធ្លោ​ក្នុងសង្គម ។ នាង​ប្រហែលជា​ធ្លាប់បាន​ហូបបន្លែ​ម្យ៉ាង​ដែល​គេ​ហៅថា​ស្ពៃ​តឿ​ហើយ​មើលទៅ ។ ដូច្នេះ​សួរថា តើ​ស្ពៃ តឿ​នេះ​មាន​រសជាតិ​ឆ្ងាញ់​យ៉ាងណា ហើយ​មាន​មនុស្ស​ប៉ុន្មាន​រយ​លាននាក់​ចូលចិត្ត​ទទួលទាន ? ចម្លើយ គឺថា​វា​ឆ្ងាញ់ និង មាន​មនុស្ស​ជាច្រើនចូលចិត្ត ។ កម្ពស់​មិនមែនជា​កត្តា​សំខាន់​មួយ​ដែល​អាច​សម្រេច​ឱ្យ​នាងបរាជ័យ ឬ ជោគជ័យ​នោះទេ ។​ ដើម្បី​ជួយ​ឱ្យ​បំណង​របស់​នាង​បានសម្រេច​នាង​ត្រូវតែ​លើកកម្ពស់​កត្តា មួយចំនួន​ដូចដែល​បាន​រៀបរាប់​ខាងលើ ។ សម្រស់​គេ​អាច​កែ​ឱ្យ​ស្រស់ ស្អាត​វិញ្ញ្ញ​្ញ​បាន​តាមរយៈ​វិធី​កែ​សម្ផស្ស ។ ចំណេះដឹង​អាចបំពេញបានដោយ​ការសិក្សា​ឈ្វេងយល់ ។ ទំនាក់ទំនង​ពឹង​ទៅលើ​ភាព​រាក់ទាក់ ការរាប់អាន​ជាដើម ។ ទាំងនេះ​យើង​គិតថា​នាង​ពិតជា​ធ្វើ​បានល្អ ។ ​លើសពីនេះ​នាង​គួរ​ស្វែងរក​ចំណុច​វិជ្ជមាន​ទាំងឡាយ​របស់ខ្លួន ហើយ ធ្វើឱ្យ​វា​បាន​លេចធ្លោ​បន្ថែមទៀត​ដើម្បី​ជាការ​ទាក់ទាញដល់​មនុស្ស​នៅ​ជុំ វិញខ្លួន មិន​ថា​នៅក្នុង​ភូមិនៅ​កន្លែងធ្វើការ ឬ នៅ​ទីសាធារណៈ ។​ ​ទន្ទឹមនឹង​សម្រស់​ផ្ទៃមុខ សម្រស់​សម្បុរស្បែក នាង​ក៏​គួរ​យកចិត្ត​ទុកដាក់​លើ​ទម្ងន់​រាងកាយ​របស់ខ្លួន​ដែរ ។ ដោយសារ​តែមាន​កម្ពស់​មិនជាទី​គាប់ចិត្ត នាង​ក៏​មិនត្រូវ​បណ្តោយឱ្យ​រាងកាយ​ធាត់​ដែរ ពោលគឺ​ត្រូវឱ្យមាន​ភាពសមស្របរ​វា​ង​ទម្ងន់ និង កម្ពស់ ។ របៀប​នៃ​ការទទួល​ទានអាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និង មិន​ធ្វើឱ្យ​ឡើង​ទម្ងន់ នាង​អាច​ស្វែងរកបាន​នៅលើ​ឯកសារ​ដែល​និយាយ​ពី​សុខភាព ។​ ​បញ្ហា​រូបរាង​ទាប​ក៏មាន​វិធី​មួយចំនួន​ជួយ​លើកកម្ពស់​ឱ្យ​ខ្ពស់ជាង​ធម្មតា ដូចជា​ប្រើប្រាស់​ស្បកជើងកែងចោត ស្លៀកពាក់​ខោអាវ​សមស្រប ធ្វើសក់​តាមរបៀប​អ្នក​កម្ពស់​ទាប ។​ល​។ សម្រាប់​អាវ នាង​គួរ​ជ្រើសរើស​អាវ កាក់​ខើច​ខ្លី អាវ​រងា​វែង​គ្មាន​ដៃ អាវ​រងា​វែង​មាន​ដៃ តែ​រឹប​ចង្កេះ ទាំងនេះត្រូវតែ​ជា​អាវ​រាង​មិន​រលុង ។ ចំពោះ​ខោ​វិញនាង​គួរ​ស្លៀក​ខោខ្លី​ចាប់ពីលើ​ជង្គង់​ដល់​គល់ភ្លៅ ឬ ខោ​វែង​រឹប​រាង ឬមួយ​ស្លៀកខោ ឬ សំពត់​ខ្លី និង ស្រោម​ជើងវែង​ដល់​គល់ភ្លៅ ដើម្បី​ជួយ​ឱ្យជើង​ទាំងពីរ​មាន​សភាព​វែង ។ សម្រាប់​ម៉ូដ​សក់​ដែល​សមស្រប និង អាចជួយ​លើកកម្ពស់​របស់​នាង​បាននោះ គឺ​ម៉ូដ​«កន្ទុយ​សេះ​»ដែល​សក់​ខាងក្រោយ​ត្រូវធ្វើ​ឱ្យ​ស្រ​ឡូ​ន​ចង​ខ្ពស់ និង ខាងមុខ​ត្រូវ​ផ្លុំ​បំប៉ោង​ខ្ពស់​ទៅលើ ។ ធ្វើបាន​ដូច​យោបល់​ខាងលើ ជឿជាក់ថា​នាង​នឹង​ក្លាយជា​នារី​ស្រស់ស្អាត​លេចធ្លោ​ក្នុងចំណោម​មនុស្ស ហើយលទ្ធផល​នាង​នឹង​បានទទួល​ជោគជ័យ​ក្នុង​ជីវិត​មិន​ខាន ៕​ ​សូម​ជូនពរ​នាង​ឱ្យ​សម្រេច​ដូច​ប្រាថ្នា !

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top