Wednesday, January 20, 2016

៧ ចំណុច បុរស​មិន​ចូលចិត្ត​ពេល​រួមភេទ​

ក្នុងស្ថានភាព​មួយ​នៅពេលដែល​ដៃគូ​ស្នេហា​ទាំងពីរ​មាន​សភាព​អាក្រាត​នោះ វា​តែងមាន​ចំណុច​ជាច្រើន​ដែល​គួរ​ឈ្វេងយល់ ដូចជា ក្លិន ញើស និង សូម្បីតែ​សំឡេង​ក៏​អាចជា​ចំណុច​ដែល​គួរ​យកចិត្តទុកដាក់​ផងដែរ ។ ក្នុង​កំណត់ត្រា​នៃ​ការសិក្សា​មួយ​«​កម្រង​នៃ​ឥរិយាបថ​ផ្លូវភេទ​» ដែល​ទើប​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៤ បានឱ្យដឹងថា ស្ត្រី​ទូទៅ​តែង​ទទួល​ការ​បបោសអង្អែល​បាន​គ្រប់​ឥរិយាបថ​ទាំងអស់​ជាជាង​បុរស​ដែល​មិន សូវ​ពេញ​ចិត្តនឹង​ឥរិយាបថ​ខ្លះៗ សូម្បីតែ​កម្តៅ​ខ្លួន​របស់​ស្ត្រី ។ ពិត​ហើយ​បុរស​ទាំងអស់​មិន​ដូចគ្នា​ទេ ។ ខាងក្រោម​ជា​ចំណុច​ខ្លះៗ​ដែល​ធ្វើឱ្យ​បុរស​រត់ចេញ​ពីលើ​គ្រែ បើ​ភាគី​ស្ត្រី​មិនបាន​យកចិត្តទុកដាក់ ។​ ១ – បញ្ហា​ក្លិន​ខ្លួន​មិនល្អ ​ក្លិន​ដែល​បញ្ចេញ​ពី​ដៃគូ​ដូចជា​ក្លិន​ខ្លួន​ជាដើម​ក៏មាន​ផលប៉ះពាល់​អារម្មណ៍​ក្នុងពេល​រួមភេទ​ផងដែរ ។ មានន័យថា ភាគី​ស្ត្រី​មិនបាន​យកចិត្តទុកដាក់ និង ថែរក្សា​ខ្លួន ជាពិសេស​ក្រោយពេល​ហាត់​កីឡា​ជាដើម ។ ដូច្នេះ​ស្ត្រី និង បុរស​គួរ​ងូតទឹក​នៅមុន​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ ។ ២ – ក្លិន​ដង្ហើម​មិនល្អ ​ប្រសិនបើ​អ្នក​ទើប​ពិសា​អាហារ​ដែលមាន​ក្លិន​ឆួល​ខ្លាំង​ដូចជា​ខ្ទឹមបារាំង អ្នក​ប្រាកដ​ជាមាន​ខ្យល់​ដង្ហើម​មិនល្អ​មិន​ខាន ។ បើ​គូស្នេហ៍​ទាំងពីរ​មានការ​ណាត់ជួប សាសង​ដំបូង ឬ មានបំណង​ចង់​រួមមេត្រី អ្នក​ទាំងពីរ​ក៏​មិនគួរ​ពិសា​អាហារ​ប្រភេទ​នេះដែរ ។ បញ្ហា​គឺថា បើ​អ្នកមាន​ខ្យល់​ដង្ហើម​មិនល្អ អាចជា​រនាំង​នៃ​ឧបសគ្គ​ស្នេហា ។ ៣ – មិនមាន​ទំនុកចិត្ត​ពី​រឿង​លើ​គ្រែ ​ការបញ្ចេញ​ឥរិយាបថ​ភ័យៗ ផ្អើលៗ ឬ រំភើប​ជ្រុល​ពេក ជាពិសេស​ក្នុងពេល​ដោះ​សម្លៀកបំពាក់​ក៏​អាចធ្វើឱ្យ​បុរស​មួយចំនួន​មិនសូវ​ជា​ពេញចិត្ត​ដែរ ព្រោះ​អាចធ្វើអោយ​ភាគី​បុរស​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត និង ជា​សញ្ញា​នៃ​អ​សុវត្ថិភាព​រឿង​លើ​គ្រែ ។ ដូច្នេះ​ភាពជឿជាក់​លើ​ខ្លួន និង ត្រូវ​យល់​ពី​ស្ថានភាព​បែបនេះ​ខ្លះៗ ក៏​អាចជួយ​ឱ្យ​ស្នេហា​អ្នក​បាន​ស្ថិតស្ថេរ​ផងដែរ ដូច្នេះ​ចូរ​អ្នក​កុំ​អៀន​អី ។​ ៤ – ស្ថិតក្នុង​កំលុងពេល​ម​ក​រដូវ ៦០ ភាគរយ នៃ​ស្ត្រី​ពិតជា​មិនមាន​ភាពងាយស្រួល​ក្នុងការ​រួមភេទ​ឡើយ ជាពិសេស ក្នុងកំលុងពេល​មករ​ដូ​វ ហើយ​ចំពោះ​ភាគី​បុរស​វិញ​ក៏មាន​អារម្មណ៍​ដូចគ្នា​ដែរ ។ ប៉ុន្តែ​ចំពោះ បុរស​ដែលមាន​វ័យ​ចំណាស់​បន្តិច​ពិតជា​អាច​យល់បាន​ពី​បញ្ហា​នេះ ។ ដូច្នេះ​ភាគី​ស្ត្រី​គួរ​និយាយ ប្រាប់​ភាគី​បុរស​ជាមុន​បើ​ចង់​មានការ​ពន្យារពេល ។ ៥ – និយាយ​ពាក្យ​អសុរោះ​ ​ការនិយាយ​ពាក្យ​អសុរោះ​ក៏​ធ្វើឱ្យ​បុរស​ខ្លះ​មិន​ពេញចិត្ត និង អស់​អារម្មណ៍​ចំណង់​ផ្លូវ ភេទ​ខ្លះ​ដែរ ។ តាម​ការសិក្សា​បានឱ្យដឹងថា មាន​បុរស ១២ ភាគរយ មិន​ពេញ​ចិត្តនឹង​ការ និយាយស្តី​បែបនេះ​ក្នុងពេល​រួមភេទ​ឡើយ ។ ដូច្នេះ​ភាគី​ទាំងពីរ​គួរ​និយាយ​អ្វីដែល​រីករាយ ជាមួយគ្នា​មុនពេល​ឈានដល់​រឿង​លើ​គ្រែ ។ ៦ – បន្ទោបង់​ដោយ​មិន​បិទទ្វារ​បន្ទប់ទឹក​ ​ទាំង​បុរស និង ស្ត្រី​មិនអាច​ទទួលយក​ឥរិយាបថ​បែបនេះ​បានឡើយ ព្រោះ​វា​ដូចជា​ចម្លែក​បន្តិច ជាពិសេស​ដំណាក់កាល​ទើបនឹង​ស្គាល់គ្នា និង ត្រូវការ​ភាព​ឯកជន​ខ្លះ​នោះ ។ ៧ – ថើប​មាត់​បុរស​ភ្លាមៗ​បន្ទាប់ពី​បម្រើ​អាប្អូន​តូច​រួច​ ​ចំណេះ​ឥរិយាបថ​បែបនេះ​បុរស​ខ្លះ​មិន​ជាការ​ទាស់ចិត្ត​អ្វី​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ខ្លះទៀត យល់ថា វា​ជា​ប្រការ​មិនល្អ និង ខ្ពើម ព្រោះ​ទឹក​ដែល​បញ្ចេញ​ពី​អង្គ​ជាតិ ឬ រាងកាយ អាច​ផ្តល់​ភាព​ត្រេកត្រអាល​ផង និង ជាការ​រអើម​ផង ៕​សុផល

0 comments:

Post a Comment

Copyright © 2016 Khmereads | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top